Wednesday, November 27, 2019

សាកសពជនជាតិវៀតណាម ១៦នាក់ ត្រូវបានបញ្ជូនពីអង់គ្លេស ដល់វៀតណាមហើយ

វៀតណាម៖ សាកសពជនជាតិវៀតណាមចំនួន ១៦នាក់ ក្នុងចំណោមសាកសពចំនួន ៣៩នាក់ ត្រូវបានបញ្ជូនពីចក្រភពអង់គ្លេស ទៅដល់ប្រទេសវៀតណាមហើយ នៅព្រឹកទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការដឹកជញ្ជូនជាលើកដំបូង ដែលនេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ VnExpress របស់វៀតណាម។កាលពីខែមុន សាកសពជនជាតិវៀតណាមចំនួន ៣៩នាក់ ត្រូវបានដាក់ក្នុងទូក្លាសេទឹកកកក្នុងរថយន្ត និងត្រូវបានយកទៅចោលនៅចក្រភពអង់គ្លេស ដោយមិនដឹងថា ជនរងគ្រោះជាជនជាតិវៀតណាមទាំង ៣៩នាក់នោះ បានបាត់បង់ជីវិតដោយសារអ្វី និងមកពីតំបន់ណា។
មន្ត្រីនគរបាលវៀតណាមបាននិយាយថា សាកសពទាំង ៣៩នាក់នោះ គឺជាជនជាតិវៀតណាមមកពីខេត្តចំនួន ០៦ខេត្ត ហើយការដឹកជញ្ជូនសាកសព ត្រឡប់មកប្រទេសកំណើតវិញនេះ គឺគ្រួសារសពជាអ្នកចេញសោហ៊ុយថ្លៃដឹកជញ្ជូន ដោយគ្រសារសពត្រូវបង់ប្រាក់ចំនួន ២២០៨ផោន ស្មើនឹង ២៨៣២.៨៦ដុល្លារអាមេរិកស ម្រាប់សាកសពម្នាក់ ប៉ុន្តែរដ្ឋាភិបាលវៀតណាមបង់ថ្លៃដឹកជញ្ជូនមុនរួចហើយ និងចាំទារសំណងពីគ្រួសារសពជាក្រោយ៕

 
 

No comments:

Post a Comment