ម៉ាលី៖ ការិយាល័យប្រធានាធិបតី របស់ប្រទេសបារាំង បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពីទាហានបារាំងចំនួន ១៣នាក់ បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាចំនួន ០២គ្រឿង ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងក្រុមភេរវជន នៅប្រទេសម៉ាលី នេះបើតាមការផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ Reuters។
ការិយាល័យប្រធានាធិបតីបារាំងដដែលបានបន្តថា នេះគឺជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ២០១៣កន្លងមក ដែលមានការបាត់បង់ជីវិតទាហានបារាំងច្រើនបំផុតនៅម៉ាលី ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំង ជាមួយក្រុមភេរវនិយម នៅក្នុងប្រទេសនេះ។
សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបារាំងបានដាក់ពង្រាយទាហានរបស់ខ្លួន ប្រមាណជាង ៤,៥០០នាក់ នៅតំបន់ Sahel ប្រទេសម៉ាលី ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ដែលជាក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវកម្ម អាល់កៃដា ក្រុមរដ្ឋអ៊ីស្លាម ISIS និងក្រុមជ្រុលនិយមផ្សេងទៀត៕
No comments:
Post a Comment