Tuesday, November 26, 2019

កិច្ចសន្យាថ្មី ស្តីពីការផ្គត់ផ្គង់មីស៊ីល S-400 ឲ្យទួរគី ត្រូវបានរុស្ស៊ីគ្រោងនឹងចុះហត្ថលេខា

រុស្ស៊ី៖ លោក Alexander Mikheev ប្រធានទីភ្នាក់ងារនាំចេញសព្វាវុធរដ្ឋ របស់ប្រទេសរុស្ស៊ី Rosoboronexport បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រោងនឹងចុះហត្ថលេខា លើកិច្ចសន្យាថ្មីមួយទៀត ជាមួយលោក រ៉េសិប តៃយីប អឺដូហ្កាន (Recep Tayyip Erdogan) ប្រធានាធិបតីរបស់ប្រទេសទួរគី ស្តីពីការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស S-400 ឲ្យទៅទួរគី ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA។
លោក Alexander Mikheev បានបន្ថែមថា កិច្ចសន្យាថ្មីនេះ គឺរុស្ស៊ីនឹងផ្គត់ផ្គង់មីស៊ីលការពារដែនអាកាស S-400 ដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅអាកាស (S-400 surface-to-air missile system) ទៅឲ្យប្រទេសទួរគី នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ។
សូមបញ្ជាក់ជូនថា ទួរគីនៅតែបន្តកិច្ចសន្យា ទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ីដដែល ទោះបីជាមេដឹកនាំរបស់សហរដ្ឋអាមេរិក បានព្រមានជាញឹកញាប់ មិនឲ្យទួរគីបន្តកិច្ចសន្យា ទិញមីស៊ីលប្រភេទនេះ ពីប្រទេសរុស្ស៊ីក៏ដោយ៕

 

No comments:

Post a Comment