ហុងកុង៖ ប្រមុខដឹកនាំកំពូល របស់ទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie lam) បានធ្វើដំណើរទៅចូលរួម ក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មមួយ នៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបង្ហាញកាយវិការ ហាក់ដូចជាមិនខ្វល់ និងក្បួនបាតុកម្មរបស់ក្រុមបាតុករ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន AP ។
លោកស្រី ខារី ឡាំ បាននិយាយថា នៅចុងសប្តាហ៍នេះ លោកស្រីនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ស្តីអំពីគម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស របស់រដ្ឋាភិបាលចិន។
គម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស របស់រដ្ឋាភិបាលចិន គឺមាន ៩ទីក្រុង រួមទាំងតំបន់សេដ្ឋកិច្ចពិសេសពីរ គឺទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ដែលពលរដ្ឋហុងកុង អាចទៅរស់នៅ និងធ្វើការក្នុងតំបន់អភិវឌ្ឍន៍នេះ៕

No comments:
Post a Comment