ចិន៖ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ ជំរុញក្រុមអាជ្ញាធរ នៅទីក្រុងហុងកុង ឲ្យចាត់វិធានការ ឲ្យបានតឹងតែង លើក្រុមបាតុករនៅទីក្រុងនេះ នេះបើតាមការចុះផ្សាយអត្តបទមួយ នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ (State-run Xinhua news agency)។
អត្ថបទជំរុញក្រុមអាជ្ញាធរ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ ត្រូវបានធ្វើឡើងក្រោយពីក្រុមបាតុករ នៅទីក្រុងហុងកុង បានសម្រុកចូលទៅក្នុងអគារសាខា របស់ទីភ្នាក់ងារព័ត៌មានមួយនេះ និងអគារជិតខាងមួយចំនួនទៀត ដោយបានបំផ្លិចបំផ្លាញទ្រព្យជាច្រើន នៅក្នុងអគារនោះ កាលពីថ្ងៃអាទិត្យម្សិលមិញ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ បានចាត់ទុកថា ក្រុមបាតុករដែលបានសម្រុកចូល ទៅក្នុងអគារសាខា របស់ទីភ្នាក់ងារព័ត៌មានមួយនេះ និងអគារជិតខាងមួយចំនួនទៀត នៅទីក្រុងហុងកុង គឺជាសកម្មភាពបំពានច្បាប់ ដែលមិនអាចអត់អោនឲ្យបាន៕
No comments:
Post a Comment