ស៊ីរី៖ កងកម្លាំងរដ្ឋាភិបាលស៊ីរីចំនួន ៦នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងការប៉ះប្រយុទ្ធគ្នាមួយប្រាវ ជាមួយកងកម្លាំងយោធា របស់ប្រទេសទួរគី នៅទីក្រុង រ៉ាស់ អាល់ អេន (Ras al-Ain) ភាគឦសាន នៃប្រទេសស៊ីរី នេះបើតាមការចុះផ្សាយ Yahoo News។
កងកម្លាំងយោធា នៃប្រទេសទាំងពីរប៉ះទង្គិចគ្នា គឺបណ្តាលមកពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់របស់ក្រុមកុលសម្ព័ន្ធ ខឺត ហើយកងទ័ពទួរគី បានវាយប្រហារចូលជ្រៅ ទៅដល់ទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។
នេះជាការប៉ះទង្គិចគ្នា ដោយអាវុធជាលើកដំបូងហើយ សម្រាប់កងទ័ពស៊ីរី និងទួរគី ចាប់តាំងពីកងទ័ពទួរគី បានបើកប្រតិបត្តិការសឹក ទៅលើក្រុមកុលសម្ព័ន្ធ ខឺត ដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក នៅភាគឦសាន នៃប្រទេសស៊ីរី៕






No comments:
Post a Comment