ទួរគី៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួរគី លោក ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយកាលពីថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ថា ក្រុមកុលសម្ព័ន្ធ ខឺត (Kurd) មិនទាន់ដកខ្លួនចេញ ផុតពីតំបន់ដែលមានចែង ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
លោក ម៉េវលូត កាវូសូគ្លូ បានបន្ថែមថា ទួរគីនឹងជួបពិភាក្សាជាមួយមេដឹកនាំ របស់ប្រទេសរុស្ស៊ីនៅពេលខាងមុខ ដើម្បីជំរុញក្រុមកុលសម្ព័ន្ធ ឲ្យដកខ្លួនចេញទៅតាមកិច្ចព្រមព្រៀងរវាងទួរគី និងរុស្ស៊ី។
ទួរគីអាចនឹងបើកប្រតិបត្តិការ វាយប្រហារលើក្រុមកុលសម្ព័ន្ធនេះម្តងទៀត នៅពេលខាងមុខ ប្រសិនបើក្រុម ខឺត មិនព្រមដកខ្លួនចេញ ឲ្យផុតពីតំបន់ ដែលមានចែងក្នុងកិច្ចព្រមព្រៀង បទឈប់បាញ់រវាងទួរគី និងអាមេរិក និងកិច្ចព្រមព្រៀងរវាងទួរគី និងរុស្ស៊ី៕





No comments:
Post a Comment