ចិន៖ លោក Luo Yuan មន្ត្រីការពារជាតិរបស់ប្រទេសចិន ទទួលបន្ទុកផ្នែកទ្រឹស្តី និងវិទ្យាសាស្ត្រយោធា បាននិយាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ថា ចិនបានផលិតអាវុធពិសេសម្យ៉ាង ដែលអាចបាញ់ពន្លិចនាវាដឹកយន្តហោះ របស់សហរដ្ឋអាមេរិកបានដោយងាយ បើតាមការចុះផ្សាយរបស់ The National Interest។
លោក Luo Yuan បានបញ្ជាក់ថា ការបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក គឺជាគោលដៅចាំបាច់មួយក្នុងសង្គ្រាម ប្រសិនបើកើតឡើងនៅពេលខាងមុខ ដែលពន្លិចនាវាដឹកយន្តហោះមួយគ្រឿង អាចសម្លាប់នាវិកអាមេរិករាប់ពាន់នាក់។
លោក Luo Yuan មិនបានបង្ហាញពីអាវុធពិសេស ដែលលោកបានលើកឡើងនោះទេ ហើយប្រសិទ្ធភាពមួយចំនួន ក្នុងការប្រើប្រាស់អាវុធពិសេសនេះ ក៏មិនត្រូវបានបង្ហាញផងដែរ ដោយគ្រាន់តែលើកឡើងថា ចិនបានផលិតរួចហើយ៕
No comments:
Post a Comment