Monday, October 21, 2019

ការចេញដំណើរទៅកាន់ជប៉ុន របស់មេដឹកនាំហុងកុង ខណៈដែលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្ម

ហុងកុង៖ មេដឹកនាំកំពូល របស់ទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានចាកចេញពីទីក្រុងហុងកុងហើយ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ខណៈដែលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មនៅឡើយ នេះបើតាមការចុះផ្សាយរបស់ Reuters។
ដំណើរទស្សនកិច្ច របស់លោកស្រី ខារី ឡាំ ទៅកាន់ប្រទេសជប៉ុន គឺដើម្បីចូលរួមក្នុងពិធីឡើងគ្រងរាជ្យ របស់ព្រះចៅអធិរាជជប៉ុន ហើយមេដឹកនាំកំពូលហុងកុងរូបនេះ និងវិលត្រឡប់ទៅកាន់ទីក្រុងហុងកុងវិញ នៅល្ងាចថ្ងៃស្អែកនេះ។
ចំណែកក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្ម តាមស្ថានីយរថភ្លើង និងតំបន់ផ្សេងទៀត នៅក្នុងទីក្រុងហុងកុង ទោះបីជាកងកម្លាំងសន្តិសុខ បានប្រឹងប្រែងក្នុងការបំបែកហ្វូងក្រុមបាតុករ ដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងគ្រាប់ជ័រក៏ដោយ៕



No comments:

Post a Comment