Tuesday, December 24, 2019

ឥណ្ឌាសាកល្បងមីស៊ីលញឹកញាប់ ស្របពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ក្នុងរយៈពេលជិតមួយខែ ចុងឆ្នាំ២០១៩នេះ កងទ័ពជំនាញរបស់ប្រទេសឥណ្ឌា បានបាញ់សាកល្បងមីស៊ីល និងជើងទម្របាញ់គ្រាប់រ៉ូកែតជាញឹកញាប់ ខណៈដែលឥណ្ឌាមានភាពតានតឹង ជាមួយប្រទេសប៉ាគីស្ថាន លើសំណុំរឿងតំបន់កាស្មៀរ នេះបើតាមការផ្សព្វផ្សាយ របស់ប្រព័ន្ធ RT។