Tuesday, October 29, 2019

អាចនឹងបង្កើតក្រុមភេរវករថ្មីមួយទៀត នៅពេលដែលក្រុមរដ្ឋអ៊ីស្លាមបាត់បង់មេដឹកនាំ

ស៊ីរី៖ មេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS ឈ្មោះ អាប៊ូ បាគ័រ អាល់ បាកដាឌី (Abu Bakr al-Baghdadi) បានបាត់បង់ជីវិតហើយក៏ដោយ ក៏ចលនាភេរវកម្មនៅមជ្ឈិមបូព៌ា និងនៅលើពិភពលោកមិនបាត់បង់ដែរ ដោយសារខ្សែបណ្តាញ របស់ក្រុមភេរវនិយម នៅតែមានវត្តមាននៅឡើយ នេះបើតាមការផ្សាយរបស់ Foreign Policy។
ប្រភពដដែលបានបន្តថា ក្រុមជ្រុលនិយម អាចនឹងបង្កើតក្រុមភេរជនថ្មីមួយទៀតនៅពេលខាងមុខ ក្រោយពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ បានរត់រួចពីពន្ធនាគារ នៅភាគឦសាន នៃប្រទេសស៊ីរី ខណៈដែលកងទ័ព របស់ប្រទេសទួរគី បានវាយប្រហារទៅលើមន្ទីរឃុំឃាំង ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
 
សូមបញ្ជាក់ជូនថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ប្រមាណជាង១២០០០នាក់ រួមទាំងក្រុមគ្រួសារក្រុមភេរវករ ប្រមាណជាង៥៦០០០នាក់ ត្រូវបានឃុំខ្លួននៅភាគឦសាន នៃប្រទេសស៊ីរី ហើយក្រុមនេះបានរត់រួចចេញពីមន្ទីរឃុំឃាំង ខណៈដែលកងទ័ពរបស់ប្រទេសទួរគី បានវាយប្រហារទៅលើមន្ទីរឃុំឃាំងនោះ ហើយក្រុមនេះអាចនឹងបង្កើតក្រុមភេរវកម្ម ឫអង្គការភេរវកម្មថ្មីមួយទៀតនៅពេលខាងមុខ៕
 
 
 
 
 

No comments:

Post a Comment