ចិន៖ កងទ័ពរំដោះប្រជាជនចិន PLA បានបង្ហាញមីស៊ីលប្រឆាំងនាវាប្រភេទថ្មីមួយ ឈ្មោះ DF-100 ដែលមានសមត្ថភាពអាចបាញ់ពន្លិច នាវាដឹកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក និងរបស់ប្រទេសផ្សេងទៀតបានដោយងាយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Yahoo ។
អ្នកជំនាញយោធាចិន បាននិយាយថា DF-100 គឺជាប្រភេទមីស៊ីលល្បឿនលឿនជាងសម្លេង ដែលអាចបាញ់ចេញពីយន្តហោះចម្បាំងចិន ប្រភេទ CJ-100 ក៏បាន និងអាចបាញ់ចេញពីដី ទៅកាន់ទីតាំងសមុទ្រក៏បាន។
ប្រមុខដឹកនាំយោធាចិន បានប្រកាសដាក់ឲ្យប្រើប្រាស់ មីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ DF-100 នេះរួចរាល់ហើយ ចាប់តាំងពីក្រោយព្យូហយាត្រាយោធា ប្រចាំឆ្នាំ នៅថ្ងៃឯករាជ្យ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩៕
No comments:
Post a Comment