ថៃ៖ មន្ត្រីតំណាងរបស់សហរដ្ឋអាមេរិក និងប្រទេសចិន បានបរិហាគ្នាឥតសំចៃមាត់ កាលពីថ្ងៃចន្ទទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ ពាក់ព័ន្ធនឹងសំណុំរឿង នៅសមុទ្រចិនខាងត្បូង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters។
លោក Robert O’Brien ប្រេសិតរបស់សហរដ្ឋអាមេរិក ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសថៃនោះដែរ បានបរិហាលើប្រទេសចិន ពីបទបំភិតបំភ័យប្រទេស ដែលមានជម្លោះជាមួយខ្លួន ក្នុងសំណុំរឿងនៅសមុទ្រចិនខាងត្បូង ហើយអាមេរិក និងអញ្ជើញមេដឹកនាំ នៃបណ្តាប្រទេសសមាជិកអាស៊ាន ទៅកាន់សហរដ្ឋអាមរិកនៅពេលខាងមុខ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រ ទប់ទល់នឹងការវ៉ាទីរបស់ចិន។
ជាការឆ្លើយតបវិញ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានចង្អុលមុខ លោក Robert O’Brien កុំអោយក្អេងក្អាងខ្លាំងពេក ក្នុងសំណុំរឿងនៅសមុទ្រចិនខាងត្បូង ដោយទុកឲ្យយប្រទេសពាក់ព័ន្ធ ក្នុងតំបន់ជាអ្នកសម្រេចចិត្តដោយខ្លួនឯង ហើយអាមេរិកដែលជាប្រទេសក្រៅតំបន់ មិនបាច់មកលូកលាន់ និងជ្រៀតជ្រែកនោះទេ៕
No comments:
Post a Comment