រុស្សី៖ ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដាក់សម្ពាធសងសឹកលើសហរដ្ឋអាមេរិក ក្នុងករណីអាមេរិក ចាកចេញពីសន្ធិសញ្ញា បើកចំហរផ្លូវអាកាស (Open Skies treaty) នេះបើតាមទីភ្នាក់ងារព័ត៌មាន RIA បានចុះផ្សាយកាលពីយប់ ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) បានចូលជាធរមានកាលពីឆ្នាំ២០០២កន្លងទៅ ដោយមាន ៣៤ប្រទេស បានចុះហត្ថលេខា មានអាមេរិក និងរុស្ស៊ីជាដើម ដែលសន្ធិសញ្ញានេះ បានអនុញ្ញាតឲ្យប្រទេសមហាអំណាចទាំងពីរ ហោះហើរយន្តហោះឈ្លបយកការណ៍ នៅតាមព្រំដែនរវាងគ្នាទៅវិញទៅមក។
សូមបញ្ជាក់ជូនថា សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) មានគោលដៅឲ្យរុស្ស៊ី និងអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរ លើពិភពលោក អាចពិនិត្យមើលគ្នា ទៅវិញទៅមក ពីសកម្មភាពយោធារបស់គូរប្រជែង ៕






No comments:
Post a Comment