Thursday, November 7, 2019

អ៊ីរ៉ង់ចាប់ផ្តើមចម្រាន់សារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញ

អ៊ីរ៉ង់៖ លោក Behrouz Kamalvandi អ្នកនាំពាក្យអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ (Atomic Energy Organization of Iran) ហៅកាត់ថា AEOI បានប្រកាសនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ខ្លួនបានចាប់ផ្តើមចម្រាន់សារធាតុអ៊ុយរ៉ានីញ៉ូមហើយ ដោយមិនខ្វល់ពីប្រតិកម្មនានា ពីសំណាក់អន្តរជាតិ និងប្រទេសហត្ថលេខីនោះទេ។
លោក Behrouz Kamalvandi បានបន្ថែមថា ការចាប់ផ្តើមចម្រាន់សារធាតុអ៊ុយរ៉ានីញ៉ូមនេះ ត្រូវបានធ្វើឡើង ក្រោយពីក្រុមជំនាញរបស់អង្គការ AEOI បានចាក់បញ្ចូលឧស្ម័ន ទៅក្នុងម៉ាស៊ីន Centrifuge កាលពីថ្ងៃពុធ។
ចំណែកលោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា អាមេរិកនឹងមិនបណ្តោយឲ្យអ៊ីរ៉ង់ ចម្រាន់សារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងគោលដៅយោធាបានទេ ដោយអាមេរិកនឹងដាក់សម្ពាធ ផ្នែកសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសនេះ៕

 
 
 
 

No comments:

Post a Comment