អាមេរិក៖ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទួលបរាជ័យទាំងស្រុង ក្នុងការទប់ស្កាត់ប្រធានាធិបតី របស់ប្រទេសទួរគី លោក រ៉េសិប តៃយីប អឺដូហ្កាន មិនឲ្យទិញប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Reuters។បរាជ័យរបស់លោក ត្រាំ បានកើតឡើង ក្រោយពីប្រធានាធិបតីអាមេរិករូបនេះ បានជួបពិភាក្សាជាមួយលោក អឺដូហ្កាន នៅសេតវិមាន កាលពីថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោក ត្រាំ បានជំរុញលោក អឺដូហ្កាន ឲ្យលុបចោលកិច្ចព្រមព្រៀង ទិញមីស៊ីលពីរុស្ស៊ី ប៉ុន្តែលោក អឺដូហ្កាន បានប្រកែក។
សូមបញ្ជាក់ថា សំណុំរឿងមួយទៀត ដែលនាំឲ្យអាមេរិក និងទួរគី មើលមុខគ្នាមិនចំដែរ គឺក្រុមកុលសម្ព័ន្ធ ខឺត (Kurd) នៅប្រទេសស៊ីរី ដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក និងបានទទួលរងការវាយប្រហារ ពីកងកម្លាំងយោធា របស់ប្រទេសទួរគី៕

No comments:
Post a Comment