អ៊ីរ៉ង់៖ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានប្រកាសនៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះថា អ្នកជំនាញខាងនុយក្លេអ៊ែររបស់ប្រទេសនេះ និងចាក់បញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីន សិនទ្រីហ៊្វ្សច (Centrifuges) នៅថ្ងៃពុធស្អែក ដើម្បីចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងគោលដៅផលិតអាវុធនុយក្លេអ៊ែរ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters។
ទង្វើដែលអ៊ីរ៉ង់កំពុងធ្វើ គឺបំពានទាំងស្រុង ទៅលើខ្លឹមសារ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាចពិភពលោក ៥+១ កាលពីឆ្នាំ២០១៥កន្លងទៅ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស រួមទាំងប្រទេសអាល្លឺម៉ង់។
លោក ហាសាន រ៉ូហានី បាននិយាយថា អ៊ីរ៉ង់នឹងការបន្ថយការអនុវត្ត តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥ ក្នុងចំណុចខ្លះ ក្រោយពីសហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខី ក្នុងកិច្ចព្រមព្រៀងនេះបានដកខ្លួនចេញ៕
No comments:
Post a Comment