អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Mark Esper បានសន្យានឹងផ្តល់នាវាល្បាតមួយគ្រឿងទៀត ដល់ប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ មកកាន់ប្រទេសវៀតណាម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបើតាមការចុះផ្សាយរបស់ Reuters។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Mark Esper បាននិយាយថា អាមេរិកនឹងផ្តល់នាវាល្បាត ក្នុងដែនសមុទ្រមួយគ្រឿងទៀត ដល់ប្រទេសវៀតណាម ក្នុងគោលដៅពង្រឹងសមត្ថភាព ក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន។
នាវាល្បាតដែនសមុទ្រទីពីរហើយ របស់សហរដ្ឋអាមេរិក ដែលនឹងផ្តល់ជូនប្រទេសវៀតណាម ខណៈដែលប្រទេសវៀតណាម កំពុងមានជម្លោះជាមួយប្រទេសចិន លើសំណុំរឿងសមុទ្រចិនខាងត្បូង៕
No comments:
Post a Comment