Wednesday, November 13, 2019

ការបរាជ័យរបស់អាមេរិក ក្នុងការទប់ស្កាត់ទួរគី មិនឲ្យទិញមីស៊ីលការពារ ដែនអាកាសពីរុស្ស៊ី

អាមេរិក៖ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទួលបរាជ័យទាំងស្រុង ក្នុងការទប់ស្កាត់ប្រធានាធិបតី របស់ប្រទេសទួរគី លោក រ៉េសិប តៃយីប អឺដូហ្កាន មិនឲ្យទិញប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Reuters។

Thursday, November 7, 2019

រុស្ស៊ីត្រៀមខ្លួនរួចហើយ ក្នុងការសងសឹក បើអាមេរិកហ៊ានដើរចេញពីសន្ធិសញ្ញា Open Skies

រុស្សី៖ ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដាក់សម្ពាធសងសឹកលើសហរដ្ឋអាមេរិក ក្នុងករណីអាមេរិក ចាកចេញពីសន្ធិសញ្ញា បើកចំហរផ្លូវអាកាស (Open Skies treaty) នេះបើតាមទីភ្នាក់ងារព័ត៌មាន RIA បានចុះផ្សាយកាលពីយប់ ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ៊ីរ៉ង់ចាប់ផ្តើមចម្រាន់សារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញ

អ៊ីរ៉ង់៖ លោក Behrouz Kamalvandi អ្នកនាំពាក្យអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ (Atomic Energy Organization of Iran) ហៅកាត់ថា AEOI បានប្រកាសនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ខ្លួនបានចាប់ផ្តើមចម្រាន់សារធាតុអ៊ុយរ៉ានីញ៉ូមហើយ ដោយមិនខ្វល់ពីប្រតិកម្មនានា ពីសំណាក់អន្តរជាតិ និងប្រទេសហត្ថលេខីនោះទេ។

Wednesday, November 6, 2019

លោកស្រី ខារី ឡាំ ចូលរួមពិធីពិព័រណ៍ពាណិជ្ជកម្ម ដោយមិនខ្វល់ពីក្រុមបាតុករ

ហុងកុង៖ ប្រមុខដឹកនាំកំពូល របស់ទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie lam) បានធ្វើដំណើរទៅចូលរួម ក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មមួយ នៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបង្ហាញកាយវិការ ហាក់ដូចជាមិនខ្វល់ និងក្បួនបាតុកម្មរបស់ក្រុមបាតុករ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន AP ។

Tuesday, November 5, 2019

អ៊ីរ៉ង់នឹងចាក់បញ្ចូលឧស្ម័ន ទៅក្នុងម៉ាស៊ីនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម

អ៊ីរ៉ង់៖ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានប្រកាសនៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះថា អ្នកជំនាញខាងនុយក្លេអ៊ែររបស់ប្រទេសនេះ និងចាក់បញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីន សិនទ្រីហ៊្វ្សច (Centrifuges) នៅថ្ងៃពុធស្អែក ដើម្បីចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងគោលដៅផលិតអាវុធនុយក្លេអ៊ែរ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters។

Monday, November 4, 2019

កិច្ចប្រជុំកំពូលអាស៊ាន ជាវេទិកាបរិហាគ្នា ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង

ថៃ៖ មន្ត្រីតំណាងរបស់សហរដ្ឋអាមេរិក និងប្រទេសចិន បានបរិហាគ្នាឥតសំចៃមាត់ កាលពីថ្ងៃចន្ទទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ ពាក់ព័ន្ធនឹងសំណុំរឿង នៅសមុទ្រចិនខាងត្បូង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters។

Sunday, November 3, 2019

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ ជំរុញអាជ្ញាធរទីក្រុងហុងកុង ឲ្យចាត់វិធានការតឹងរឹង ចំពោះក្រុមបាតុករ

ចិន៖ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ ជំរុញក្រុមអាជ្ញាធរ នៅទីក្រុងហុងកុង ឲ្យចាត់វិធានការ ឲ្យបានតឹងតែង លើក្រុមបាតុករនៅទីក្រុងនេះ នេះបើតាមការចុះផ្សាយអត្តបទមួយ នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ (State-run Xinhua news agency)។