Wednesday, January 1, 2020

អ៊ីរ៉ាក់ថ្កោលទោសអាមេរិក លើការវាយប្រហារ តាមអាកាសសម្លាប់មនុស្ស ២៥នាក់

អ៊ីរ៉ាក់៖ លោក អាដែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាយករដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារតាមអាកាស ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់ Reuters។
សូមរំលឹកជូនថា កាលពីទី២៩ ខែធ្នូ ឆ្នាំ២០១៩ កងទ័ពអាកាសអាមេរិក បានបើកការវាយប្រហារតាមយន្តហោះ ទៅលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធ របស់ប្រទេសអ៊ីរ៉ាក់ គាំទ្រដោយប្រទេសអ៊ីរ៉ង់ និងបណ្តាលឲ្យក្រុមសកម្មប្រយុទ្ធ យ៉ាងហោចណាស់ ២៥នាក់ បានបាត់បង់ជីវិត និង ៥៥នាក់ផ្សេងទៀត បានរងរបួស។
ការវាយប្រហារតាមអាកាសរបស់អាមេរិក ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានធ្វើឡើងជាការសងសឹកលើក្រុមនេះ ដែលបានបាញ់គ្រាប់រ៉ូកែត ចូលទៅក្នុងមូលដ្ឋានយោធាអ៊ីរ៉ាក់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក៕
 
 
 

No comments:

Post a Comment