កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនៅថ្ងៃពុធ ទី០១ ខែមករានេះថា ក្រុមអ្នកជំនាញ របស់លោកនឹងចាប់ផ្តើមបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឡើងវិញ និងបង្ហាញនូវអាវុធយុទ្ធសាស្ត្រប្រភេទថ្មី នៅពេលដ៏ខ្លីខាងមុខនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។
សេចក្តីប្រកាសរបស់លោក គីម ជុងអ៊ុន ក្នុងការវិលត្រឡប់ ទៅរកកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលឡើងវិញ ត្រូវបានធ្វើឡើង ខណៈដែលមេដឹកនាំ របស់សហរដ្ឋអាមេរិក បានខកខានក្នុងការអនុវត្តឱសានវាទ របស់កូរ៉េខាងជើង ដែលបានដាក់ឲ្យអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០១៩ ក្នុងការចូលតុចរចា ដែលបានជាប់គាំង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ពិភពលោកនឹងធ្វើជាសាក្សី ក្នុងការបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី របស់កូរ៉េខាងជើង នៅពេលដ៏ឆាប់ខាងមុខនេះ តាមរយៈការសាកល្បងដោយចំហរ ពីសំណាក់ក្រុមអ្នកជំនាញ របស់កូរ៉េខាងជើង៕
No comments:
Post a Comment