អ៊ីរ៉ាក់៖ លោក អាដែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាយករដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារតាមអាកាស ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់ Reuters។
Mean Leap
Wednesday, January 1, 2020
កូរ៉េខាងជើងបង្ហាញអាវុធយុទ្ធសាស្ត្រជាថ្មី នៅឆ្នាំនេះ ខណៈអាមេរិកខកខានអនុវត្តឱសានវាទ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនៅថ្ងៃពុធ ទី០១ ខែមករានេះថា ក្រុមអ្នកជំនាញ របស់លោកនឹងចាប់ផ្តើមបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឡើងវិញ និងបង្ហាញនូវអាវុធយុទ្ធសាស្ត្រប្រភេទថ្មី នៅពេលដ៏ខ្លីខាងមុខនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។
Tuesday, December 24, 2019
ឥណ្ឌាសាកល្បងមីស៊ីលញឹកញាប់ ស្របពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន
ប៉ាគីស្ថាន៖ ក្នុងរយៈពេលជិតមួយខែ ចុងឆ្នាំ២០១៩នេះ កងទ័ពជំនាញរបស់ប្រទេសឥណ្ឌា បានបាញ់សាកល្បងមីស៊ីល និងជើងទម្របាញ់គ្រាប់រ៉ូកែតជាញឹកញាប់ ខណៈដែលឥណ្ឌាមានភាពតានតឹង ជាមួយប្រទេសប៉ាគីស្ថាន លើសំណុំរឿងតំបន់កាស្មៀរ នេះបើតាមការផ្សព្វផ្សាយ របស់ប្រព័ន្ធ RT។
Wednesday, November 27, 2019
សាកសពជនជាតិវៀតណាម ១៦នាក់ ត្រូវបានបញ្ជូនពីអង់គ្លេស ដល់វៀតណាមហើយ
វៀតណាម៖ សាកសពជនជាតិវៀតណាមចំនួន ១៦នាក់ ក្នុងចំណោមសាកសពចំនួន ៣៩នាក់ ត្រូវបានបញ្ជូនពីចក្រភពអង់គ្លេស ទៅដល់ប្រទេសវៀតណាមហើយ នៅព្រឹកទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការដឹកជញ្ជូនជាលើកដំបូង ដែលនេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ VnExpress របស់វៀតណាម។
Tuesday, November 26, 2019
ទាហានបារាំងស្លាប់ ១៣នាក់ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងក្រុមភេរវជន នៅប្រទេសម៉ាលី
ម៉ាលី៖ ការិយាល័យប្រធានាធិបតី របស់ប្រទេសបារាំង បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពីទាហានបារាំងចំនួន ១៣នាក់ បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាចំនួន ០២គ្រឿង ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងក្រុមភេរវជន នៅប្រទេសម៉ាលី នេះបើតាមការផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ Reuters។
កិច្ចសន្យាថ្មី ស្តីពីការផ្គត់ផ្គង់មីស៊ីល S-400 ឲ្យទួរគី ត្រូវបានរុស្ស៊ីគ្រោងនឹងចុះហត្ថលេខា
រុស្ស៊ី៖ លោក Alexander Mikheev ប្រធានទីភ្នាក់ងារនាំចេញសព្វាវុធរដ្ឋ របស់ប្រទេសរុស្ស៊ី Rosoboronexport បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រោងនឹងចុះហត្ថលេខា លើកិច្ចសន្យាថ្មីមួយទៀត ជាមួយលោក រ៉េសិប តៃយីប អឺដូហ្កាន (Recep Tayyip Erdogan) ប្រធានាធិបតីរបស់ប្រទេសទួរគី ស្តីពីការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស S-400 ឲ្យទៅទួរគី ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA។
Thursday, November 21, 2019
អាមេរិកសន្យា ផ្តល់នាវាល្បាតសមុទ្រឲ្យវៀតណាម
អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Mark Esper បានសន្យានឹងផ្តល់នាវាល្បាតមួយគ្រឿងទៀត ដល់ប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ មកកាន់ប្រទេសវៀតណាម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបើតាមការចុះផ្សាយរបស់ Reuters។
Subscribe to:
Posts (Atom)