អ៊ីរ៉ាក់៖ លោក អាដែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាយករដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារតាមអាកាស ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់ Reuters។
Wednesday, January 1, 2020
កូរ៉េខាងជើងបង្ហាញអាវុធយុទ្ធសាស្ត្រជាថ្មី នៅឆ្នាំនេះ ខណៈអាមេរិកខកខានអនុវត្តឱសានវាទ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនៅថ្ងៃពុធ ទី០១ ខែមករានេះថា ក្រុមអ្នកជំនាញ របស់លោកនឹងចាប់ផ្តើមបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឡើងវិញ និងបង្ហាញនូវអាវុធយុទ្ធសាស្ត្រប្រភេទថ្មី នៅពេលដ៏ខ្លីខាងមុខនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។
Subscribe to:
Posts (Atom)